ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់

ផ្នែក​ថ្នាំ​ជក់ ​ឬ​សុខភាព​​ ស្ថិតក្រោមមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពនៃក្រសួងសុខាភិបាល ដែលជា​លេខាធិការដ្ឋានរបស់​គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែល​បាន​បំពេញ​មុខងារ​របស់​ខ្លួនយ៉ាងមាន​ប្រសិទ្ធិភាព ក្នុង​ការ​គាំទ្រ​ដំណើរការ​របស់​គណៈកម្មាធិការ។

ផ្នែក​ថ្នាំ​ជក់​ ឬ​សុខភាព​ក៏​មាន​កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ​រួមមាន អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា។ 

មុខងារ និងការ​ទទួល​ខុសត្រូវ

ផ្នែក​ថ្នាំ​ជក់​ ឫ​សុខភាព ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការ​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​​ការ​​អប់រំ​ និង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់  វិធានការ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម  ការ​ផ្សព្វផ្សាយលក់ និង​ការ​ឧបត្ថម្ភដោយ​ឧស្សាហករ​ថ្នាំជក់  ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំ​ជក់  វិធាន​ការ​ហាម​ការ​ជក់​ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់នៅ​កន្លែង​ធ្វើការ ឬ​កន្លែង​សាធារណៈ ។ល។

របាយការណ៍

គោលនយោបាយ និងគោលការណ៍ណែនាំ