របាយការណ៍ការអង្កតជាសកលការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជនឆ្នាំ២០១៦

[Translate to Khmer:]

[Translate to Khmer:]

នៅប្រទេសកម្ពុជា ការស្ទង់មតិនេះធ្វើឡើងដោយ​មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល។ អត្រាឆ្លើយតបជាទូទៅគឺ៨១%។ សិស្សចូលរួមដែលបានបំពេញការស្ទង់មតិនេះមានចំនួនសរុប៣៧១៦នាក់ ពីថ្នាក់ទី៧ដល់ទី១២ ដែលក្នុងនោះមានសិស្សចំនួន១៨៦៦នាក់ ។

ការរកឃើញសំខាន់ៗ៖

ការប្រើប្រាស់ថ្នាំជក់

មានការថយចុះគួរជាទីកត់សម្គាល់នូវអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំជក់ក្នុងរយៈពេល៦ឆ្នាំ កន្លងមកនេះ ដោយថយពីអត្រា៦,៣% ក្នុងឆ្នាំ២០១០ មកត្រឹម២,៤% ក្នុងឆ្នាំ ២០១៦ ហើយអត្រាប្រេវ៉ាឡង់ នៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវ័យកម្ពុជាអាយុចន្លោះ ១៣-១៥ឆ្នាំ មានកម្រិតទាបជាងគេបំផុតនៅក្នុងបណ្តាប្រទេសអាស៊ាន។ ការរកឃើញបានបង្ហាញពីប្រសិទ្ធភាពនៃអន្តរាគមន៍កម្មវិធីត្រួតពិនិត្យថ្នាំជក់នៅកម្ពុជាដែលបានចាប់ផ្តើមក្នុងឆ្នាំ១៩៩៩។ គួរកត់សម្គាល់ថាទម្រង់ថ្មីៗនៃការប្រើប្រាស់ថ្នាំជក់ (ស៊ីសា និងបារីអេឡិចត្រូនិច) បានកើតមានឡើងក្នុងអំឡុង៦ឆ្នាំចុងក្រោយនេះ ហើយមានភាពចាំបាច់ដែលត្រូវអប់រំសាធារណជន និងភាគីពាក់ព័ន្ធផ្នែកត្រួតពិនិត្យថ្នាំជក់ឱ្យយល់អំពីគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ក្នុងទម្រង់ថ្មីៗទាំងអស់នេះ ហើយត្រូវចាត់ទុកផលិតផលទាំងអស់នេះជាផលិតផលថ្នាំជក់ដែរ។

ការស្រូបផ្សែងបារីដោយអចេតនា

ការរងផ្សែងថ្នាំជក់នៅតែមានកម្រិតខ្ពស់ ថ្វីបើមានការថយចុះគួរជាទីកត់សម្គាល់នៃការស្រូបផ្សែងបារីដោយអចេតនានៅផ្ទះ និងនៅក្នុងទីកន្លែងសាធារណៈបិទជិតចាប់ពីឆ្នាំ ២០០៣ ដល់ ២០១៦ ក្តី។ ទិន្នន័យ GYTS បង្ហាញអោយឃើញថាសិស្ស ៤៥,៤% មានវត្តមាននៅក្បែរជនដទៃដែលជក់បារីនៅទីតាំងសាធារណៈខាងក្រៅអគារ ហើយសិស្ស ៤៤,៥% បានស្រូបផ្សែងបារីនៅក្នុងទីកន្លែងសាធារណៈបិទជិត។ ខណៈពេលដែលសិស្ស ២៤,៣% រស់នៅក្នុងផ្ទះដែលមានមនុស្សដទៃទៀតជក់បារីពេលមានវត្តមានពួកគេ ហើយសិស្ស ៣២,៦% បានស្រូបផ្សែងបារីដោយអចេតនានៅសាលារៀន។ ទោះយ៉ាងណាក្តី ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ការស្រូបផ្សែងបារីអចេតនារបស់កម្ពុជា ទាំងនៅក្នុងផ្ទះទាំងនៅក្នុងទីកន្លែងសាធារណៈបិទជិត គឺមានកម្រិតទាបជាងគេបំផុត។

ប្រព័ន្ធផ្សព្វផ្សាយ

មានការធ្វើទីផ្សារផលិតផលថ្នាំជក់យ៉ាងទូលំទូលាយដោយឧស្សាហកម្មថ្នាំជក់ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ ថ្វីបើអនុក្រឹត្យស្តីពីការទប់ស្កាត់ទូលំទូលាយលើការផ្សព្វផ្សាយពាណិជ្ជកម្ម ការលើកកំពស់ផលិតផលថ្នាំជក់ និងការឧបត្ថម្ភដោយក្រុមហ៊ុនថ្នាំជក់ ត្រូវបានដាក់ឱ្យមានតាំងពីឆ្នាំ ២០១១ ក្តី។

មានការថយចុះគួរឱ្យកត់សម្គាល់លើការមើលឃើញអ្នកណាម្នាក់ដែលប្រើថ្នាំជក់តាមទូរទស្សន៍ វីដេអូ ឬខ្សែភាពយន្ត ហើយជាម្ចាស់កម្មសិទ្ធិអ្វីម៉្យាង ដែលមានស្លាកសញ្ញាម៉ាកយីហោថ្នាំជក់នៅលើវត្ថុនោះក្នុងចំណោមសិស្សអាយុ ១៣-១៥ ឆ្នាំ ក្នុងឆ្នាំ ២០០៣ និង ២០១៦។ ទោះយ៉ាងណាក្តី ពុំមានភាពខុសគ្នាផ្នែកស្ថិតិស្តីពីសមាមាត្រនៃអ្នកដែលធ្លាប់ទទួលផលិតផលថ្នាំជក់ដោយឥតគិតថ្លៃពីក្រុមហ៊ុនថ្នាំជក់ ក្នុងឆ្នាំ២០០៣ និង ២០១៦ទេ។ 

សិស្ស ៦៥,៣% ធ្លាប់បានឃើញសារផ្សព្វផ្សាយប្រឆាំងនឹងការជក់បារីនៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយសិស្សជិតមួយភាគបួន (២៤,២%) ធ្លាប់មានកម្មសិទ្ធអ្វីម្យ៉ាងដែលមានរូបសញ្ញាយីហោថ្នាំជក់នៅលើវត្ថុនោះ។ ប្រការនេះបានបង្ហាញថាការជំរុញការអនុវត្ត ការហាមឃាត់លើការផ្សព្វផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភកម្មវិធីថ្នាំជក់ពុំទាន់រឹងមាំគ្រប់គ្រាន់នៅឡើយ។

ចំណេះដឹងនិងឥរិយាបថ

សិស្សជាងបីភាគបួន (៧៨.៥%) យល់ឃើញយ៉ាងច្បាស់ថា ការជក់បារីរបស់ជនដទៃបង្កគ្រោះថ្នាក់ដល់ពួកគេ។ សិស្ស ៦០,៧% ពេញចិត្តចំពោះការហាមជក់បារីនៅតាមទីសាធារណៈបិទជិត។ សិស្សជិតពាក់កណ្តាល (៤៨,៦%) គិតថាមានការលំបាកក្នុងការឈប់ជក់បារី នៅពេលដែលមានជនណាម្នាក់ចាប់ផ្តើមជក់ថ្នាំជក់ ហើយ ១១,៩% គិតថាការជក់បារីជួយមនុស្សអោយមានអារម្មណ៍សុខស្រួលនៅពេលមានពិធីជប់លៀង និងការជួបជុំសង្គម។ សិស្សជិតពាក់កណ្តាល (៤៩.៥%) ពេញចិត្តចំពោះការហាម ឃាត់ការលក់ផលិតផលថ្នាំជក់ដល់ជនណាដែលកើតក្នុងឆ្នាំ២០០០ ឬក្រោយពេលនោះ។ សិស្សជិតពាក់កណ្តាល (៤៤.៧%) ពេញចិត្តចំពោះ ការដំឡើងថ្លៃផលិតផលថ្នាំជក់/បារី។

 

ចែករំលែក
Copy link URL