ការថែទាំសុខភាពបឋម

ការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាព ដែលសំដៅធានាធ្វើឱ្យប្រសើរឡើងនូវសុខភាពនិងសុខុមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះឱ្យបានទាន់ពេល  រួមទាំងការផ្តល់សេវាចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺរហូតដល់ការព្យាបាល និងការស្តារនីតិសម្បទា និងការព្យាបាលសម្រន់។

ការថែទាំសុខភាពបឋមគឺជាស្នូលនៃកំណែទម្រង់ប្រព័ន្ធសុខាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៥។ ប្រព័ន្ធសុខាភិបាលស្រុកប្រតិបត្តិដែលរួមមាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលផ្តល់សេវាផ្អែកលើភូមិសាស្ត្រនិងប្រជាសាស្ត្រជាមូលដ្ឋានបានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខភាព ការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព សមធម៌អាចឆ្លើយតបកាន់តែប្រសើរឡើងទៅនឹងតម្រូវការប្រជាជន  និងបានរួមចំណែកកាត់បន្ថយដ៏ច្រើននូវអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងជំងឺឆ្លងមួយចំនួនដូចជា  ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងជាដើម។

មុខងារ និងការ​ទទួល​ខុសត្រូវ

ផ្នែកថែទាំសុខភាពបឋម នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព ទទួលបន្ទុក​ពង្រឹង​យន្តការ​នៃការ​ចូលរួម​របស់​សហគមន៍ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ផ្តល់​សេវា​សុខភាព​បឋម​ប្រកប​ដោយ​គុណភាពដល់​ប្រជាជន ​។ ការ​ពង្រឹង​យន្តការ​សហគមន៍​នោះរូមមាន​ ការ​បណ្តុះបណ្តាល​សមត្ថភាពដល់ក្រុមទ្រទ្រង់សុខភាពភូមិ និងគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ។ ផ្នែក​របស់យើង​បាន​បើកវគ្គ​បណ្តុះបណ្តាលគណៈកម្មការ​គ្រប់គ្រងមណ្ឌល​សុខភាពនៅ​តាម​ខេត្តផងដែរ ។ បន្ថែម​លើ​នេះទៀ​ត ​ផ្នែក​បានចុះ​ធ្វើ​ការ​តាមដាន​ដំណើរការគណៈកម្មការគ្រប់​គ្រងមណ្ឌល​សុខភាព និងក្រុម​ទ្រទ្រង់​សុខភាពភូមិព្រមទាំងធ្វើបច្ចុប្បន្នភាព នៃសេចក្តីណែនាំអនុវត្តគោល​នយោបាយ​ជាតិថែទាំសុខភាពបឋម ។

របាយការណ៍

ករណីសិក្សា

គោលនយោបាយ និងគោលការណ៍ណែនាំ