ការតាមដាននិងវាយតម្លៃ គឺជាការប្រមូល វិភាគ និងប្រើប្រាស់ព័ត៌មានឫទិន្នន័យ ដើម្បីបង្ហាញអំពីការសម្រេចបានរបស់គម្រោង និងសកម្មភាពសុខភាពផ្សេងៗ ដោយកំណត់នូវអ្វីដែលធ្វើបានល្អ និងអ្វីដែលត្រូវការប្រឹងប្រែងបន្ថែម។
ការតាមដាននិងវាយតម្លៃ មានសារៈសំខាន់សម្រាប់កម្មវិធីសុខភាព ដោយអាចអោយយើងដឹងថាតើកម្មវិធីសុខភាពបានត្រូវអនុវត្តតាមផែនការឬអត់ និងថាតើក្រុមគោលដៅ បានទទួលផលវិជ្ជមានពីគម្រោងឬយ៉ាងណា ព្រមទាំងបង្ហាញអំពីឧបសគ្គសំខាន់ៗ និងយុទ្ធសាស្ត្រដែលមានប្រសិទ្ធិភាព។