សុខភាពបរិស្ថាន និងអនាម័យ

សុខភាពបរិស្ថាន និងអនាម័យ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​សុខភាព​សាធារណៈ និង​មាន​អត្ថន័យ​ធំទូលាយ ​ដោយ​មិនត្រឹម​តែ​ផ្តោត​ទៅលើ​អនាម័យ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះទេ តែ​ថែម​ទាំង​ទាក់ទង​នឹង​កត្តា​ជាច្រើន​នៃ​បរិស្ថានដូចជា​ការ​ផ្លាស់ប្តូរ​អាកាស​ធាតុ និង​គ្រោះធម្មជាតិ​ផងដែរ ។ 

សុខភាពបរិស្ថាន និងអនាម័យ មាន​សារៈសំខាន់​ណាស់ដោយជួយ​ក្នុង​ការ​ការពារ​ការ​ឈឺថ្កាត់​ តាម​រយៈការ​គ្រប់គ្រង​បរិស្ថាន​ និង​ដោយ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ប្រជាជន ដើម្បី​កាត់បន្ថយ​ការ​ប៉ះពាក់​ ភ្នាក់ងារ​ជីវសាស្ត្រ ឬមិនមែន​ជីវសាស្ត្រ ដែល​បង្ក​ជា​ជំងឺ ។

មុខងារ និងការ​ទទួល​ខុសត្រូវ

ផ្នែកសុខភាពបរិស្ថាន និងអនាម័យ នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកំពស់សុខភាព ផ្តោតទៅលើការពង្រឹងអនាម័យទូទៅក្នុងសហគមន៍ និងអនាម័យចំណីអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយសម្រាល តាមរយៈការពង្រឹងសមត្ថភាពដល់មន្ត្រីសុខាភិបាល និងគ្រូបង្រៀនតាមសាលាបឋមសិក្សា ស្តីពីអនាម័យចំណីអាហារ ដើម្បីឱ្យពួកគាត់ធ្វើការបណ្តុះបណ្តាលបន្ត ។ លើសពីនេះ ផ្នែកបានបង្កើនសមត្ថភាពដល់មន្ត្រីសុខាភិបាល តាំងពីថ្នាក់មន្ទីរសុខាភិបាលរហូតដល់មណ្ឌលសុខភាព និងអង្គការដៃគូដែលពាក់ព័ន្ធ ស្តីពីអន្តរាគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវាដល់អ្នកផ្តល់សេវាសុខភាពក្នុងគោលបំណងផ្តល់ចំណេះដឹង ជំនាញ និងការគិតបែបវិជ្ជមានចំពោះអតិថិជនគ្រប់រូប និងធ្វើការតាមដានការពេញចិត្តរបស់អតិថិជនចំពោះឥរិយាបថរបស់អ្នកផ្តល់សេវាសុខាភិបាល (មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែក) ។

របាយការណ៍