ការផ្សព្វផ្សាយព័ត៌មានសុខភាព គឺជាយន្តការដ៏មានឥទ្ធិពល ក្នុងការផ្តល់ព័ត៌មានរវាងអ្នកផ្ញើ និងអ្នកទទួលព័ត៌មានសុខភាព ពោលគឺពីស្ថាប័នរដ្ឋ និងអង្គការនានាទៅដល់ប្រជាជន ។ ការផ្សព្វផ្សាយ និងទំនាក់ទំនង នាំឱ្យមានការផ្លាស់ប្តូរឥរិយាបថនៅក្នុងសហគមន៍ ។
ដោយផ្អែកលើទស្សនៈ “ព័ត៌មាន គឺជាអំណាច” ផ្នែកនេះដើរតួយ៉ាងសំខាន់ក្នុងការផលិតសម្ភារអប់រំ គោលការណ៍ណែនាំ និងរៀបចំយុទ្ធនាការផ្តល់ព័ត៌មានដល់សាធារណជន ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថ ។