សមិទ្ធិផល​ឆ្នាំ​២០១៩ នៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព

[Translate to Khmer:]

[Translate to Khmer:]

           គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រូវបានបង្កើតតាំងពីចុងទស្សវត្ស ទី៩០ ដើម្បីពង្រឹងការផ្តល់សេវាមណ្ឌលសុខភាពឲ្យមានប្រសិទ្ធភាព (គណៈកម្មការអន្តរក្រសួងនៃការថែទាំសុខភាពបឋម, ២០០២)។  មកដល់សព្វថ្ងៃនេះគ្រប់មណ្ឌលសុខភាពសុទ្ធតែមាន គណៈកម្មការគ្រប់ គ្រងមណ្ឌលសុខភាព ។

​​          គណៈកម្មការគ្រប់ គ្រងមណ្ឌលសុខភាព (គគមស) មានសមាសភាពចូលរួមពី អាជ្ញាធរមូលដ្ឋាន មណ្ឌលសុខភាព និងតំណាងសហគមន៍។ គណៈកម្មការនេះ មានភារកិច្ចដោះស្រាយបញ្ហាដែលទាក់ទងនឹងការផ្តល់សេវា ជួយផ្សព្វផ្សាយសេវា និងសារសុខភាពដល់ប្រជាជនក្នុងតំបន់គ្របដណ្តប់របស់ខ្លួន។

           គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ដែលមានភារៈកិច្ចចំបងគឺពង្រឹងគុណភាពសេវា និងបង្កើនលទ្ធភាពប្រើប្រាស់សេវានៅមណ្ឌលសុខភាពជូនសហគមន៍(គណៈកម្មការអន្តរក្រសួងនៃការថែទាំសុខភាពបឋម, ២០០២) នេះមានដំណើរការពេញលេញ ត្រូវរៀបចំប្រជុំឲ្យបានយ៉ាងហោចណាស់១ដងក្នុងមួយត្រីមាស ដោយមានវត្តមានសមាជិកចូលរួមចាប់ពី៧៥% មានរបៀបវារៈ និងរបាយការណ៍ប្រជុំត្រឹមត្រូវ។ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពមានតួនាទីតាមដានដំណើរការកិច្ចប្រជុំ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ដោយបានប្រមូលទិន្នន័យកិច្ចប្រជុំប្រចាំត្រីមាសពី២៥រាជធានី ខេត្ត ។ ក្នុងឆ្នាំ២០១៩ កិច្ចគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពមានដំណើរការល្អ ត្រីមាសទី១បាន៨៤% ត្រីមាសទី២បាន៨២.៨% ត្រីមាសទី៣បាន៨៩.៤% និងត្រីមាសទី៤បាន៩២.៥%។ ដូច្នេះលទ្ធផលនៃការប្រជុំ គគមស ប្រចាំឆ្នាំ២០១៩ គឺ៨៧.១២% យើងបានសម្រេចលើសផែនការដែលបានគ្រោងទុកត្រឹម៨៥%។ 

លទ្ធផលនៃការប្រជុំប្រចាំត្រីមាសសម្រាប់ឆ្នាំ២០១៩ ទូទាំង២៥ រាជធានី-ខេត្ត

 

ត្រីមាសទី១
ត្រីមាសទី២
ត្រីមាសទី៣
ត្រីមាសទី៤
សរុប​ប្រចាំឆ្នាំ
៨៤%
៨២.៨%
៨៩.៤%
៩២.៥%
៨៧.១២%

 

          នៅឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព បានចុះតាមដានសកម្មភាពការងាររបស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពបានចំនួន១២ខេត្តគឺ កំពង់ឆ្នាំង កំពង់ធំ តាកែវ កែប កំពង់ចាម ស្វាយរៀង កំពត ត្បូងឃ្មុំ មណ្ឌលគិរី បាត់ដំបង ក្រចេះ និង កោះកុង ដោយប្រើប្រាស់ថវិកាជាតិ ក្នុងគោលបំណងជំរុញដំណើរការគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព រកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីលើកកម្ពស់សេវាមណ្ឌលសុខភាព ។ ដោយបានសហការជាមួយអង្គការទស្សនៈពិភពលោក មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពបានចុះតាមដានការងារ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព នៅត្រីមាសទី២ និងទី៣ ឆ្នាំ២០១៩សម្រាប់៥ខេត្តគោលដៅគឺ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និង កំពង់ធំ។ 

ចែករំលែក
Copy link URL