កាលពីថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំជូត ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាលដែលមាន មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ជាសេនាធិការ បានរៀបចំកិច្ចប្រជុំលើកទី២នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមវេជ្ជ. អុឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្រ្តយ៍នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់់ ដោយមានសមាជិកអង្គប្រជុំសរុបចំនួន៦៨ នាក់អញ្ជើញមកពីបណ្តាក្រសួង និងរាជធានីខេត្ត ដែលជាសមាជិកគណៈកម្មាធិការ លេខាធិការដ្ឋាន មន្ទីរសុខាភិបាលនៃរដ្ឋបាល ២៥ រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសុខាភិបាល តាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង៖
- ពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ទាក់ទងការអនុវត្តច្បាប់ វឌ្ឍនភាពនៃការអនុវត្តច្បាប់កន្លងមក និងបញ្ហាប្រឈម
- ពិនិត្យសម្រេចលើផែនការយុទ្ធសាស្រ្តក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦