គេហទំព័រ

សិក្ខាសាលាផ្សព្វផ្សាយសទ្ធផលនៃការអង្គេតជាសកលការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវវ័យឆ្នាំ២០២២ ខេត្តសៀមរាប​, ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣

សិក្ខាសាលាតម្រង់ទិស

ស្តីពីគម្រោងអាហារូបត្ថម្ភកម្ពុជាដល់មន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ដគោលដៅទាំង៩ ថ្ងៃទី០៨ដល់១០ខែសីហាឆ្នាំ២០២៣

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការផ្លាស់ប្តូឥរិយាបថបុគ្គលនិងសង្គមដើម្បីសុខភាព

ថ្ងៃទី២៤-២៦ខែឧសភាឆ្នាំ២០២៣នៅខេត្តពោធិ៍សាត់

យើងត្រូវការអារហារ មិនមែនថ្នាំជក់

ដាំដំណាំផ្តល់អហារ កុំដាំថ្នាំជក់

ជារៀងរាល់ថ្ងៃ កសិករដាំថ្នាំជក់ស្រូបយកជាតិនីកូទនីនស្មើនឹង បារី៥០ដើម

អបអរសាទរទិវាពិភាពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២៣

វេទិកាផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម

          ក្នុង​នាម​ជា​ស្ថាប័ន​ឈាន​មុខ​នៃ​ក្រសួង​សុខាភិបាល ក្នុង​ការ​អនុវត្ត​ការងារ​ផ្លាស់ប្តូរ​ឥរិយាបថ​សុខភាព​ប្រជាជន​  មជ្ឈមណ្ឌល​ជាតិ​បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន ដែល​​បាន​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​បាន​សូចនាករ​ជាតិ​សំខាន់​ៗ រួម​មាន ​ការ​ការពារ​និង​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់ ការ​ការពារ​​និង​​កាត់​បន្ថយ​ជំងឺ​មិន​ឆ្លង ការ​លើក​កម្ពស់​ការ​ថែទាំ​សុខភាព​បឋម និង​ការ​លើក​កម្ពស់​ឥរិយាបថ​ស្វែង​រក​សេវា​សុខភាព​របស់​ប្រជាជន ​។​​ លើស​ពី​នេះ​ទៀត​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព​ ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​សម្រេច​សូចនាករ​សុខភាព​សំខាន់​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​នឹង​សុខភាព​មាតា​និង​​ទារក ជំងឺ​អេដស៍ គ្រុន​ឈាម​ និង​​ជំងឺ​ឆ្លង​នានា​ ។

សារស្វាគមន៍ពី មជលស

          សូម​ស្វាគមន៍​មក​កាន់​គេហទំព័រ​ផ្លូវការ​របស់​​មជ្ឈមណ្ឌល​​ជាតិ​​លើក​កំពស់​​សុខភាព នៃ​​ក្រសួង​សុខាភិបាល ​។

          យើង​ខ្ញុំ​សូម​អញ្ជើញ​លោក​អ្នក​ចូល​ទស្សនា​គេហទំព័រ​​របស់​យើងខ្ញុំ ដែល​មិន​ត្រឹមតែ​ជា​កន្លែង​បង្ហាញ​ជូន​នូវ​សកម្មភាព របស់​មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​អ្នក​ក៏​អាច​ស្វែង​យល់​ពី​ករណី​សិក្សានានា​ដែល​មាន​គុណភាព គួរឲ្យចាប់​អារម្មណ៍ ជុំវិញ​ការ​ធ្វើ​យុទ្ធនាការ​​ជោគជ័យ​ក្នុងការ​លើក​កំពស់​សុខភាព ដូចជា​ការ​គ្រប់គ្រង​ថ្នាំ​ជក់ ការ​គ្រប់គ្រងគ្រឿងស្រវឹង ការ​ទប់ស្កាត់​ជំងឺ​ឆ្លងនិង​ជំងឺមិន​ឆ្លង​នានា និង​ជំរុញ​ការ​ចូល​រួម​របស់​សហគមន៍ ។ 

          បន្ថែម​ពី​នេះ គេហទំព័រ​ថ្មី​នេះ​ក៏​មាន​ផ្ទុក​​នូវ​បណ្ណាល័យ​ឌីជីថល​ ស្តីពី​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC Digital Library) ប្រកបដោយភាពជឿនលឿន និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមាន​ឧបករណ៍​ សម្ភារ និងឯកសារស្រាវជ្រាវពាក់ព័ន្ធជាច្រើនត្រូវបានចែករំលែក និងដាក់ជូនឲ្យប្រើប្រាស់ជាសាធារណៈ តាមរយៈប្រព័ន្ធ​បណ្ណាល័យ​ដែល​ងាយស្រួលប្រើ សម្រាប់អ្នកធ្វើការ​ផ្នែក​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ យក​ទៅ​ប្រើប្រាស់ ។ បណ្ណាល័យ​ឌីជីថល​នេះ​ ដំណើរការ​បាន​យ៉ាង​ល្អ​ជាមួយ​នឹង​ឧបករណ៍​ថេបប្លែត និង​ទូរស័ព្ទ​ស្មាតហ្វូន​នានា ដូច្នេះ​លោក​អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ និង​ចែករំលែក​ធនធានទាំង​នេះ​​បាន គ្រប់​ទីកន្លែង ​។

          យើងខ្ញុំ​សង្ឃឹម​ថា​លោក​អ្នក​នឹង​ទទួល​បាន​ព័ត៌មាន និង​ឯកសារ​នានា ដែល​លោក​អ្នក​កំពុង​ស្វែង​រក ហើយ​យើង​ខ្ញុំ​​សង្ឃឹម​ថា​ ឯកសារ​ទាំង​នោះ​នឹង​មាន​សារប្រយោជន៍ ដល់​កិច្ចការ​របស់​អ្នក​ ក្នុង​បេសសកម្ម​លើកកម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខភាព ​។


លោកស្រីបណ្ឌិត ឈា ឆដាភា 
ប្រធានមជ្ឈមណ្ឌល​ជាតិ​លើកកំពស់សុខភាព

ចក្ខុវិស័យ និងបេសកកម្ម

ចក្ខុវិស័យ

          លើក​កម្ពស់​ការ​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ដើម្បី​កាត់​បន្ថយ​អត្រា​ឈឺ អត្រាមរណភាព ការ​ចំណាយ​របស់​ប្រជាជន ទៅ​លើ​បញ្ហា​សុខភាព និង​លើក​កម្ពស់​គុណភាព​ជីវិត​ ។

បេសកកម្ម

          ដឹកនាំ​ក្នុង​​ការងារ​​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រកបដោយសុខភាព សម្រាប់​​បុគ្គល គ្រួសារ និង​សហគមន៍ ក្នុង​ប្រទេស​កម្ពុជា ។

សកម្មភាព​និង​គម្រោង​​ផ្សេង​ៗ